សង្វេគណាស់! ប្តីស្រែកយំហៅសុំអង្វរ ឱ្យប្រពន្ធដែលមានកូនក្នុងផ្ទៃ ត្រលប់មកវិញ ខណៈទឹកគួចយកទៅបាត់

0

ភ្នំពេញ៖ បុរសជាជនជាតិវៀតណាមម្នាក់ ខំប្រឹងស្រែកហៅសុំអង្វរ អោយប្រពន្ធ ដែលមានកូនក្នុងផ្ទៃត្រលប់មកវិញ ខណៈត្រូវទឹកជំនន់គួចទៅបាត់ ពេលកំពុងតាមផ្លូវ ទៅសម្រាល។

បើតាមការចុះផ្សាយពីមជ្ឈដ្ឋាននានា បានឱ្យដឹងថា នៅពេលប្រពន្ធឈឺពោះឆ្លងទន្លេ បុរសជាប្ដីបានជួនប្រពន្ធ ទៅសម្រាលកូននៅមន្ទីរពេទ្យ តែជួបគ្រោះអកុសល ត្រូវបានខ្យល់រលក វាយក្រឡាប់ទូក គួចនាំប្រពន្ធនឹងកូនក្នុងផ្ទៃយកទៅបាត់ នៅថ្ងៃទិ១២ ខែតុលា ឆ្នាំ២០២០ នៅប្រទេសវៀតណាម។

ភ្លាមៗនោះអាជ្ញាធរ ក៏បានព្យាយាមចុះជួយសង្គ្រោះដែរ ប៉ុន្តែជាអកុសលនាងត្រូវបាត់បង់ជីវិតទាំងកូននៅក្នុងផ្ទៃ បាត់ទៅហើយ ៕