ភ្នំពេញ៖ កូនស្រីចិត្តតិរច្ឆានផឹកស្រាស្រវឹង ខឹងឪពុកបង្កើតស្តីបន្ទោសបន្តិចបន្តួច ក៏ទាញយកដំបងឈើវាយចំក្បាល រហូតដល់ស្លាប់បាត់បង់ជីវិត ក្នុងថ្លុកឈាមយ៉ាងអណោចអាធម ។ ហេតុការណ៍នេះបាន បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ករណីឃាតកម្ម ដ៏ព្រៃផ្សៃវាយសម្លាប់ឪពុកបង្កើតខ្លួនឯង បានកើតឡើងកាលពីម៉ោង ៧យប់ថ្ងៃទី១១ ខែតុលា ។
ជនរងគ្រោះឈ្មោះ លឹម លន់ ភេទប្រុស អាយុ៧៨ឆ្នាំ ។ កូនស្រីបង្កើតដែលជាឃាតកឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ នៀវ សារ៉េត អាយុ៣២ឆ្នាំ មានកូនម្នាក់ឈ្មោះ នៀវ វិរ: ភេទប្រុស អាយុ ៤ឆ្នាំ ។
បច្ចុប្បន្ន កូនស្រីជាឃាតកសម្លាប់ឪពុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕



