Home សង្គម យុវជនម្នាក់ជិះម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗ ខណៈពលរដ្ឋក្បែរនោះថា សង្ស័យមានឡានកៀរ

យុវជនម្នាក់ជិះម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗ ខណៈពលរដ្ឋក្បែរនោះថា សង្ស័យមានឡានកៀរ

0

ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈប្រជាពលរដ្ឋរស់នៅក្បែរនោះថា សង្ស័យមានរថយន្តកៀរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១៖៥០នាទី យប់រំលោងអធ្រាតថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំនុចផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៨-១៩ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ.3445 (ទិសដៅភ្នំពេញអ្នកលឿង) អ្នកបើកបរឈ្មោះ សាន ជូឡុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលបើកមកដល់កន្លែងកើតហេតុ បានដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យបោកក្បាល នៅលើថ្នល់ស្លាប់នៅកន្លែងកើតហេតុ តែបើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបានលើកឡើងថា សង្ស័យមានរថយន្តកៀរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងបានប្រគល់សាកសពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ រីឯម៉ូតូត្រូវបានក្រុមគ្រួសារ យកទៅរក្សាទុក ៕

Previous articleក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សា សាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ប៉ុន្តែ…
Next articleសង្វេគណាស់! ប្តីស្រែកយំហៅសុំអង្វរ ឱ្យប្រពន្ធដែលមានកូនក្នុងផ្ទៃ ត្រលប់មកវិញ ខណៈទឹកគួចយកទៅបាត់