Home ព័ត៌មានអន្តរជាតិ ឃុំបងប្រុសក្នុងផ្ទះ រួចដុតភ្លើងពីក្រៅ ព្រោះហេតុផលមួយនេះ

ឃុំបងប្រុសក្នុងផ្ទះ រួចដុតភ្លើងពីក្រៅ ព្រោះហេតុផលមួយនេះ

0

ហេតុការណ៍ភ្លើងឆេះផ្ទះមួយ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយប្អូនប្រុសបិទទ្វាចាក់សោរ ឃុំបងប្រុសនៅខាងក្នុង ហើយដុតភ្លើងពីក្រៅ ដែលហេតុការណ៍នេះបានកើតឡើងក្នុងខេត្ត Ubon Ratchathani ប្រទេសថៃ។

អ្នកជិតខាងបានទូរស័ព្ទទៅប្តឹងប៉ូលីស និងបានទាក់ទងទៅក្រុមពន្លត់អគ្គីភ័យដើម្បីអន្តរាគមន៍។ ក្រុមពន្លត់អគ្គីភ័យ បានចំណាយពេល ២០នាទី ក្នុងប្រត្តិបត្តិការពន្លត់នេះ។ លោក Sutthiphong អាយុ ២៧ឆ្នាំ ដែលជាជនរងគ្រោះ ហើយក៏ត្រូវជាបងប្រុសរបស់ជនបង្ករផងដែរ បាននិយាយថា នៅវេលាម៉ោង ២ព្រឹកគាត់បានលឺសម្លេងចម្លែកនៅខាងក្រៅផ្ទះ ប៉ុន្តែគាត់មិនអាចបើកទ្វាបាន រូបគាត់ក៏សម្រេចចិត្តផ្លោះចេញតាមបង្អួច ដើម្បីពិនិត្យមើលស្ថានការណ៍ ភ្លាមៗនោះគាត់បានឃើញភ្លើងឆេះទ្វាផ្ទះរបស់គាត់ ហើយគាត់បានស្រែកសុំជំនួយពីអ្នកជិតខាង។

លោក Chaiwat អាយុ២៥ឆ្នាំ ដែលជាប្អូនប្រុសជនរងគ្រោះ និងជាជនបង្ករ ត្រូវប៉ូលីសចាប់បាន ហើយបានសារភាពថា គាត់មានការអន់ចិត្ត ព្រោះបងប្រុសរបស់គាត់មិនសូវខ្វាយខ្វល់ពីគាត់ ទើបគាត់សម្រេចចិត្តដុតផ្ទះរបស់គាត់ចោល ដើម្បីឲ្យបងប្រុសរបស់គាត់យកចិត្តទុកដាក់ជាមួយគាត់៕

ប្រភព៖ The Nation Thailand

Previous articleចាប់បានដំរីព្រៃ ដែលសម្លាប់អ្នកភូមិ២នាក់
Next articleជំនន់ទឹកភ្លៀង ឆក់យកជីវិតមនុស្សក្មេងចាស់ ២នាក់ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ (Video)