Home ព័ត៌មានអន្តរជាតិ ចាប់បានដំរីព្រៃ ដែលសម្លាប់អ្នកភូមិ២នាក់

ចាប់បានដំរីព្រៃ ដែលសម្លាប់អ្នកភូមិ២នាក់

0

មន្រ្តីដែលជម្រកសត្វព្រៃ ចាប់បានសត្វដំរីព្រៃមួយក្បាល ដែលបានសម្លាប់អ្នកភូមិចំនួន២នាក់ កាលពីសប្តាហ៍មុន នៅក្នុងស្រុក Wang Chan ក្នុងខេត្ត Rayong ប្រទេសថៃ។ លោក Weeraphong Korawat ប្រធានដែនជម្រកសត្វព្រៃ Ang Reu Nai បាននិយាយថានៅម៉ោង ៦ល្ងាចថ្ងៃសុក្រ ក្រុមមន្រ្តីចំនួន ៥០នាក់ បានតាមដានដំរីនេះ ដែលមានរហ្សនាមថា “spotted tusks” ។

លោក Weeraphong Korawat បាននិយាយថា «យើងបានបាញ់ឧបករណ៍តាមដាន ជាប់នៅលើខ្លួនសត្វដំរីនោះ ដើម្បីតាមដានដំណើររបស់វា» លោកបានបន្តថា «យើងបានរកដំរីនេះឃើញនៅលើភ្នំ ដែលជាតំបន់មួយដែលរថយន្តធុនធំ មិនអាចចូលទៅដល់ ដូចនេះយើងបានព្យាយាម ដេញវាឲ្យទៅទៅកន្លែងទូលាយដើម្បីចាប់វាដាក់ក្នុងឡាន»។

សត្វដំរីនេះត្រូវបានគេរាយការណ៍ថា បានសម្លាប់អ្នកជៀជ័រកៅស៊ូ ២នាក់នៅក្នុងស្រុក Khao Cha Mao និង Wang Chan កាលពីសប្តាហ៍មុន ដែលបានជំរុញឲ្យអាជ្ញាធរខេត្តប្រកាសដាក់តំបន់ទាំងនោះ ជាតំបន់គ្រោះថ្នាក់ និងហាមឃាត់អ្នកស្រុកមិនឲ្យចេញនៅពេលយប់៕

ប្រភព៖ The Nation Thailand

Previous articleមេបញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាឲ្យបង្កើនកម្លាំង អន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយជំន់ទឹកភ្លៀង
Next articleឃុំបងប្រុសក្នុងផ្ទះ រួចដុតភ្លើងពីក្រៅ ព្រោះហេតុផលមួយនេះ