គួរឲ្យអាណិត! ទារកកើតមិនគ្រប់ខែម្នាក់ ទទួលរងនូវជំងឺស្បែកកម្រ និងមិនអាចព្យាបាលបាន

0

ទារកកើតមិនគ្រប់ខែម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា​ មានជំងឺស្បែកដ៏កម្រមួយ ដែលបណ្តាលឱ្យស្បែក មានសភាពក្រាស់ខុសធម្មតា ស្ងួត និងប្រេះបែក។ ទារកនេះត្រូវបានបញ្ជូនទៅសម្រាល ដោយការវះកាត់កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននៅមន្ទីរពេទ្យសម្ភព និងកុមារខេត្ត Quang Ninh ប្រទេសវៀតណាម។ គ្រូពេទ្យបាននិយាយថា ម្តាយរបស់ទារកមានអាយុ ២៧ឆ្នាំ និងមិនបានធ្វើការពិនិត្យជាប្រចាំមុនពេលសម្រាលនោះទេ។

វេជ្ជបណ្ឌិត Dang Hong Duyen បាននិយាយថា ជំងឺស្បែកនេះគឺស្ថិតក្នុងចំណោមដ៏កម្រ និងធ្ងន់ធ្ងរបំផុតនៃជំងឺ ichthyosis ដែលមានអត្រាកើតឡើងពី ១ / ៥០០,០០០ ។ វាបណ្តាលឲ្យស្បែកក្រាស់ជាង ១០ដង ហើយកំណើនស្បែកលឿនជាងធម្មតាដល់ទៅ ៧ដង។

ជាទូទៅទារកដែលកើតជំងឺនេះ ទំនងជាមិនអាចរស់បានលើសពី ២-៣ ថ្ងៃបន្ទាប់ពីកើតនោះទេ ប៉ុន្តែដោយសារ ការអភិវឌ្ឍផ្នែកវិជ្ជសាស្រ្តទំនើប ដែលអាចនឹងមានសង្ឃឹមខ្លះ សម្រាប់ទារកដ៏កម្សត់ម្នាក់នេះ។ សម្រាប់ជំងឺនេះ មិនមានវិធីព្យាបាលនោះទេ ប៉ុន្តែអាចផ្តល់ការថែទាំជាប្រចាំ ដែលអាចជួយផ្តល់សំណើម និងការពារស្បែករបស់ទារកបាន៕

ប្រភព៖ vnexpress