តូចចិត្តរឿងគេ មកទារលុយដល់ផ្ទះ ថ្លៃកូនជំពាក់ទិញទូរស័ព្ទ ឪពុកគិតខ្លីចង.ក សម្លាប់ខ្លួន (Video)

0

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តគិតខ្លី យកខ្សែនីឡុងចង.ក សម្លាប់ខ្លួននៅនឹងផ្ទះ ដែលកំពុងសាងសង់ ដោយសារតែរូបគាត់តូចចិត្ត និងខ្មាស់គេរឿងកូនជំពាក់លុយថ្លៃទិញទូរស័ព្ទ ហើយគេបានមកតាមទារដល់ផ្ទះ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៨៖១០នាទី យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអន្សងក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ី វ៉ាន់ ភេទប្រុសអាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងមានកូនចំនួន ៧នាក់ រស់នៅក្នុងភូមិអន្សងក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។

សមត្ថកិច្ចបន្តថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចង.កធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕