ប៉ូលីសបាននិយាយថា ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលជាសិស្សរៀនថ្នាក់ទី១១ បានសារភាពថា ខ្លួនបានរំលោភ សិស្សស្រីអាយុ ១២ឆ្នាំ បានសម្រេចរហូតដល់ ១៤ដងកាលពីដើមខែកញ្ញា។ ហេតុការណ៍នេះ បានកើតឡើងនៅខាងក្រោយ សាលប្រជុំរបស់សាលាពួកគេ ដែលស្ថិតនៅក្នុងសង្កាត់ Nong Chok ក្រុងបាងកក ប្រទេសថៃ។ ឪពុកម្តាយរបស់សិស្សស្រីរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅកាន់ប៉ូលីសប៉ុស្តិ Suwinthawong កាលពីដើមខែនេះ។
ក្នុងអំឡុងពេលសួរចម្លើយកាលពីថ្ងៃពុធ ក្មេងប្រុសជំទង់រូបនេះ បានសារភាពថាគាត់ពិតជាបានរំលោភ ក្មេងស្រីនោះ ពិតប្រាកដមែន។ ប៉ូលីសបាននិយាយថា ក្មេងប្រុសនោះបានព្រមានជនរងគ្រោះថា កុំឲ្យប្រាប់អ្នកណា ជាដាច់ខាត ហើយម្តាយរបស់ក្មេងស្រីរងគ្រោះ បានកត់សម្គាល់ឃើញថា កូនស្រីរបស់គាត់នាងមិនចង់ទៅរៀនទាល់តែសោះ ហើយគាត់បានសួរកូនស្រីគាត់ថា មកពីហេតុអ្វី?
ប៉ូលីស Suwinthawong ក៏បាននិយាយផងដែរថា ក្មេងប្រុសនោះនឹងត្រូវចោទប្រកាន់ ពីបទរួមភេទជាមួយក្មេងស្រី អាយុក្រោម ១៥ឆ្នាំ និងពីបទបង្ខំជនរងគ្រោះឲ្យនៅកន្លែងមួយ ប្រឆាំងនឹងឆន្ទៈរបស់នាង។ តាមច្បាប់ ជនល្មើស នៃការចោទប្រកាន់ដំបូង ប្រឈមនឹងការជាប់ពន្ធនាគារពី ៣ ទៅ ១៥ឆ្នាំ និងពិន័យជាប្រាក់ពី ៦,០០០បាត ទៅ ៣០,០០០បាត។ ការចោទប្រកាន់ទី២ ជនល្មើសអាចនឹងជាប់ពន្ធនាគារពី ៤ ទៅ ២០ឆ្នាំ៕
ប្រភព៖ The Nation Thailand