វាយខ្នោះ ក្រុមក្មេងស្ទាវជិះម៉ូតូ កាន់ដាវរញេរញ៉ៃ អុកឡុកពេញភូមិ (Video)

0

ភ្នំពេញ៖ ក្មេងទំនើង ៤នាក់ ត្រូវបាននគរបាលរដ្ឋបាលរំលេច ចាប់ឃាត់ខ្លួន ដោយក្មេងទំនើងទាំងនេះ តែងតែបង្កការអុកឡុកធ្វើឲ្យបាត់ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។ ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចខាងត្បូង តារាងបាល់ទាត់កូនត្នោតចំងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលរដ្ឋបាលរំលេច បានឲ្យដឹងថា ក្មេងទំនើង៤នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន៖ ១.ឈ្មោះ ផែន ជុន ហៅខូយ ភេទប្រុស អាយុ១៦ឆ្នាំ នៅ ភូមិបាក់ជញ្ជៀន ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។ ២.ឈ្មោះ រួន ប៊ុនធឿន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។ ៣.ឈ្មោះ យា រត្ន័នា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ៤.ឈ្មោះ ណុប ចាន់រ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ នភូមិឃុំជាមួយគ្នា ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ២គ្រឿង ១.ម៉ាកវីនន័រ ពណ៌ស គ្មានស្លាកលេខ ។ ២.ធុន C125 ពណ៍ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខពោធិសាត់  1F.0469 និងដាវសាមីរ៉ ១ដើម ។

បច្ចុប្បន្ន ក្មេងទំនើងទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាម តិវិធី ៕