មកពីធ្វេីការហត់ ឃេីញដបថ្នាំបាញ់សម្លាប់ស្មៅ ស្មានតែដបស្រា ក៏ទាញយកមកផឹក ពុលស្លាប់ ២នាក់បងប្អូន

0

ភ្នំពេញ៖ បុរសជាបងប្អូនបង្កេីត ២នាក់ មកពីធ្វើការវិញហត់អស់កម្លាំងគិតចង់នាំគ្នាផឹក ក៏ក្រឡេកឃើញដបថ្នាំបាញ់សម្លាប់ស្មៅ ស្មានតែដបស្រា ក៏ទាញយកមកផឹកបណ្តាលឲ្យពុលស្លាប់ទាំង ២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បេីតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ពត សែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ និងឈ្មោះពត ផានិត អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេខាងលើ។

បច្ចុប្បន្នសពជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើតាម ប្រពៃណី