ស្លាប់ម្នាក់ និងរបួសពីរនាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ

0

យោងតាមការចេញផ្សាយចុងក្រោយបំផុត របស់នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងញូវយ៉ក បានអោយដឹងថា មានយន្តហោះមួយគ្រឿងបានធា្លក់នៅទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់។

មន្ត្រីអង្គភាពពន្លត់អគ្គីភ័យទីក្រុងយ៉ក បានឲ្យដឹងថា អ្នកបើកយន្តហោះ និងអ្នករួមដំណើរម្នាក់​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈអ្នកដំណើរម្នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់នេះ។

យន្ដហោះបានធ្លាក់ចូលផែបេតុងមួយនៅលើកោះ Long Island Sound នៃទីក្រុងញូវយ៉កនៅម៉ោងប្រហែល ៣ រសៀលម៉ោងក្នុងស្រុក។ ប្រភពដដែលបានបន្តថា ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីរកមូលហេតុ នៃឧប្បទវហេតុនេះ៕

ប្រភព៖ Xinhua