អ្នកនេសាទត្រីម្នាក់លង់ទឹកប្រឡាយស្លាប់

0

ក្រុមជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍បានរកឃើញសាកសពអ្នកនេសាទម្នាក់ បន្ទាប់ពីប្អូនប្រុសរបស់ជនរងគ្រោះ បានស្រែកប្រកាសសុំឲ្យគេជួយ ខណៈពេលដែលបងប្រុសរបស់គាត់បាន បាត់ខ្លួនក្នុងទឹកប្រឡាយមួយ ក្នុងខេត្ត Phitsanulok ប្រទេសថៃ ។ ស្ថានីយ៍ប៉ូលីស Noen Maprang ទទួលបានដំណឹងពីហេតុការណ៍នេះនៅម៉ោង ១១ យប់ ហើយបានសហការជាមួយសមាគមអ្នកមុជទឹកខេត្ត ដើម្បីជួយទាញសាកសពចេញពីប្រឡាយ។

Thanin Phronraksa អាយុ ៤៣ឆ្នាំ បានទៅនេសាទត្រីជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ Supachai Phromraksa អាយុ ៣៩ ឆ្នាំ។ Supachai បានចាកចេញពីកន្លែងកើតហេតុមួយភ្លែត ប៉ុន្តែនៅពេលគាត់ត្រឡប់មកវិញ គាត់មិនបានឃើញបងប្រុសរបស់គាត់ទេ ហើយគាត់បានព្យាយាមស្រែករកឲ្យគេជួយ។

ក្រុមជំនាញកោសល្យវិច្ច័យ បានអោយដឹងថាបុរសនេះបានស្លាប់យ៉ាងតិច ៣ម៉ោងមកហើយ ពួកគេបានបញ្ចាក់ផងដែរថា​ នេះជាករណីលង់ទឹក មិនមែនជាករណីឃាតកម្មនោះទេ៕

ប្រភព៖ The Nation Thailand