បុរសម្នាក់ត្រូវរថភ្លើងបុកស្លាប់

0

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីត្រូវរថភ្លើងបុកនៅយប់ថ្ងៃអាទិត្យ ក្នុងស្រុក Huay Thalaeng ប្រទេសថៃ។ សាកសពបុរសរងគ្រោះ មានអាយុចន្លោះពី ៥០-៥៥ឆ្នាំ ត្រូវបានគេរកឃើញនៅលើផ្លូវដែកចម្ងាយប្រហែល ២០០ម៉ែត្រ ពីស្ថានីយ៍រថភ្លើងHuay Thalaeng ដែលសភាពសពត្រូវរថភ្លើងកិនដាច់ជា២កំណាត់។

លោក Pol Capt Noppadol Klawacha ដែលជាមន្រ្តីប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះពីអង្គភាព Hook ៣១ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីបានទទួលដំណឹងពីឧប្បត្តិហេតុដែលបានកើតឡើង នៅម៉ោងប្រហែល ២ព្រឹក។

បុរសនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ខណៈដែលគ្មានឯកសារណាមួយត្រូវបានរកឃើញនៅលើខ្លួនឡើយ។
គេមិនទាន់ដឹងថាតើគាត់បានធ្លាក់ពីលើរថភ្លើង ឬព្យាយាមរត់ឆ្លងកាត់ផ្លូវរថភ្លើងនោះទេ។ មន្ត្រីម្នាក់បាននិយាយថា ជើងម្ខាងរបស់បុរសនោះត្រូវបានដាច់ចេញពីគ្នា៕

ប្រភព៖ Bangkok Post