ហួ​ស​ហេ​តុ​! ឈរស​ម្រេ​ច​កា​ម​មុ​ខ​សា​លា​រៀ​ន ដើ​ម្បី​ប​ង្អួ​ត​សិ​ស្ស​ស្រី​ៗ

0

បុរសពាក់មួយសុវត្ថិភាពម្នាក់ ត្រូវបានគេរាយការថា តែងតែបានមកឈប់ម៉ូតូជារៀងរាល់ល្ងាច នៅមុខសាលារៀនមួយកន្លែង ដែលមានឈ្មោះថា Samut Prakan ក្នុងប្រទេសថៃ ហើយបានធ្វើសកម្មភាពអាសអាភាសន៍ ហើយសកម្មភាពនោះបានធ្វើឲ្យសិស្សស្រីៗ នៅក្នុងសាលានោះមានការភិតភ័យផងដែរ។

Pat អាយុ ១៧ឆ្នាំ និងជាសិស្សក្នុងសាលា Samut Prakan បាននិយាយថា នាងនិងមិត្តភក្តិតែងតែឃើញបុរសមា្នក់នោះ ពេលពួកគេចេញពីសាលារៀន នៅម៉ោង ៤រសៀល។ បុរសនោះពាក់មួកសុវត្ថិភាព ហើយបានដកលិង្គរបស់គេចេញពីក្នុងខោ ហើយចាប់ផ្តើមសម្រេចកាមដោយខ្លួនឯងតែម្តង។ នាងបានបន្តទៀតថា មិត្តភក្តិរបស់នាងម្នាក់ ឃើញបែបនេះ ក៏បានថតសកម្មភាព និងស្លាកលេខម៉ូតូគាត់ទុក ហើយថែមទាំងបានបង្ហោះឃ្លីបវីដេអូនោះ ចូលទៅក្នុងបណ្តាញសង្គមផងដែរ ពួកគេសង្ឃឹមថា ឃ្លីបវីដេអូនោះនឹងទទួលបានការចាប់អារម្មណ៍ពីអាជ្ញាធរ ដើម្បីចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ ទៅលើបុរសរូបនោះ។

ឃ្លីបវីដេអូនោះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោមានការបញ្ចេញមត្តិផ្សេងៗគ្នា ពីអ្នកលេងបណ្តាញសង្គមផងដែរ។ មនុស្សមា្នក់ ក្នុងចំណោមអ្នកបញ្ចេញមត្តិទាំងអស់ បានលើកឡើងថា បុរសម្នាក់នេះក៏ធ្លាប់បានធ្វើសកម្មភាពបែបនេះ នៅខាងមុខសណ្ឋាគារមួយកន្លែង ដើម្បីបង្ហាញសមត្ថភាព និងប្រដាប់ភេទរបស់គេ ដល់បុគ្គលិកសណ្ឋាគារនោះផងដែរ៕

ប្រភព៖ The Nation Thailand