ភ្នំពេញ៖ យោងតាមរបាយការណ៍ លទ្ធផលនៃការងារបង្កបង្កើនផល ស្រូវរដូវវស្សាឆ្នាំ២០២០ បានឲ្យដឹងថា គិតមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២.៧១៤.២១៦ ហិកតា ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២.៥៨៨.១៣០ ហិកតា លើសឆ្នាំ២០១៩ ចំនួន ៧០.២១៧ ហិកតា ។
តាមរយៈលទ្ធផលដែល សម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហ.ត, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហ.ត, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហ.ត, ស្រូវចម្ការចំនួន ២០ ៦៦៨ ហ.ត និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហ.ត ។
ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាល ដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហ.ត ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣,៨១០ តោន/ហ.ត ៕