ទារកអាយុ ៤ខែម្នាក់ត្រូវបានគេរកឃើញដេកនៅលើដើមទ្រូងសាកសពរបស់ម្តាយ កាលពីថ្ងៃអង្គារនេះ ក្នុងខេត្ត Lamphun ប្រទេសថៃ។ អ្នកម្តាយវ័យក្មេងបានស្លាប់ អស់រយៈពេលជាច្រើនម៉ោង ទំរាំប៉ូលីសក្នុងតំបន់បានទៅដល់ សាកសពរបស់នាង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើពូក ជាមួយនឹងទារកនៅលើដើមទ្រូងរបស់នាង។
នាងត្រូវបានគេស្គាល់ថាមានឈ្មោះ Nuan ជាជនជាតិមីយ៉ានម៉ា អាយុ ២៥ឆ្នាំ។ ប្តីរបស់នាងបាននិយាយថា នាងមានសុខភាពល្អឥតខ្ចោះ នៅពេលដែលពួកគេចូលគេង។ គាត់បានបន្តថា នៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ គាត់បានលឺសម្លេងរបស់គាត់យំ ហើយសម្លេងរបស់គាត់ពិបាកដកដង្ហើមបន្តិច ប៉ុន្តែគាត់គិតថាប្រហែលមិនមានបញ្ហាអីធំដុំនោះទេ បន្ទាប់មកគាត់ភ្ញាក់ឡើងនៅម៉ោង ៥ព្រឹកទើបដឹងថាប្រពន្ធរបស់គាត់បានស្លាប់។
សពស្រ្តីរូបនោះផងដែរ ត្រូវបានបញ្ជូលទៅធ្វើកោសល្យវិច័យ ហើយនឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់នាងវិញនៅពេលក្រោយ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី៕
ប្រភព៖ The Nation Thailand