ចោរលួចរថយន្ត បន្សល់ទុកកង់កញ្ចាស់

0

ហេតុការដ៏គួឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយបានកើតឡើង កាលពីថ្ងៃសៅរ៍ ដោយចោរម្នាក់បានធ្វើសកម្មភាព លួចរថយន្ត pick-up  ហើយបានន្សល់ទុកកង់កញ្ចាស់មួយគ្រឿងនៅកន្លែងកើតហេតុ ដែលហេតុការខាងលើបានកើតឡើង ក្នុងខេត្ត Buri Ram ប្រទេសថៃ។

ម្ចាស់រថយន្តមានឈ្មោះ Khampan Onnumkum អាយុ៥៥ឆ្នាំ បានរៀបរាប់ថានៅល្ងាចថ្ងៃសៅរ៍ រូបគាត់បានត្រលប់មកពីធ្វើចំការវិញមកដល់ផ្ទះ ស្រាប់តែមិនឃើញរថយន្តរបស់គាត់ ឃើញតែកង់កញ្ចាស់មួយគ្រឿងបញ្ឈរចោលនៅនឹងចំណតរថយន្តរបស់គាត់ ភ្លាមៗនោះគាត់ក៏បានសួរទៅកាន់អ្នកជិតខាង តែគ្មាននរណាម្នាក់បានដឹងនោះទេ ទើបរូបគាត់សម្រេចចិត្តប្តឹងប៉ូលីសតែម្តង។

រូបភាពីកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះអ្នកជិតខាងរបស់គាត់ បានបញ្ហាញពីសកម្មភាពបុរសម្នាក់ពាក់អាវពណ៌ក្រហម ខោស និងពាក់មួយធំមួយ បានជិះកង់សំដៅផ្ទះរបស់គាត់។ ជនសង្ស័យមានកំពស់ប្រហែល ១,៦៥ម៉ែត្រ បានដើរជុំវិញផ្ទះរបស់ Khampan Onnumkum ជាច្រើនជុំ។ ចំណែកឯរូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលបានដំឡើងនៅតាមដងផ្លូវ ក៏បានចាប់យករូបភាពរថយន្ត pick-up ដែលបានចោរលួចកាលពីថ្ងៃសៅរ៍នោះផងដែរ ដែលបង្ហាញថារថយន្តនោះបើកឆ្ពោះទៅខេត្ត Sa Kaew៕

ប្រភព៖ The Nation Thailand