ភ្នំពេញ៖ អធិការក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២ និង០០ នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅម្តុំឆ្នេរអូឈើទាល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះឡោមព័ទ្ធ និងចូលឆែកឆេរ ទីតាំងខារ៉ាអូខេចិន មួយកន្លែង ដែលមានឈ្មោះ ចិនសុីនខាយសៀនមិន ដោយបានឃាត់ខ្លួនមនុស្ស ជិត ៤០០នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

