សត្វក្រពើមួយក្បាលប្រវែង ២,៥ម៉ែត្រត្រូវបានពលរដ្ឋប្រទះឃើញ កាលពីថ្ងៃចន្ទ នៅក្នុងប្រឡាយទឹកមួយកន្លែង នៃស្រុក Sampran ខេត្ត Nakhon Pathom ប្រទេសថៃ។ វត្តមានសត្វក្រពើដ៏ធំនេះបានបង្ករការភិតភ័យដល់ពលរដ្ឋ រស់នៅក្នុងសហគមន៍ ដែលមានទីតាំងនៅជាប់នឹងប្រឡាយនោះយ៉ាងខ្លាង។
នៅថ្ងៃដដែល វេលាម៉ោង ៧ព្រឹក មេភូមិ Rit Chaichana អាយុ៤៧ឆ្នាំ បានប្រដាប់ដោយកាំភ្លើងខ្លី ហើងបានដឹកនាំក្រុមអ្នកភូមិទៅកាន់ប្រឡាយទឹកដែលមានក្រពើនោះ។ ពួកគេរង់ចាំប្រហែល ៣ម៉ោងទំរាំតែសត្វក្រពើនោះងើបចេញពីទឹក ភ្លាមនោះមេភូមិ Rit បាន់បាញ់សំលាប់សត្វនោះបានសម្រេច។
អ្នកស្រុកមានការរីកយ៉ាងខ្លាំងក្រោយបានសម្លាប់សត្វក្រពើដ៏ធំនោះ ដែលមានប្រវែង ២,៥ម៉ែត្រ និងទំងន់ប្រហែល ៨០គីឡូក្រាម។ រដ្ឋបាលមូលដ្ឋានកំពុងស៊ើបអង្កេត ថាតើសត្វនោះមកពីណា៕