ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្នុងខេត្ត Nakhon Si Thammarat ក្នុងប្រទេសថៃ ដែលបុរសម្នាក់ ត្រូវបានគេរាយការថា បានបាញ់រះក្នុងពិធីមង្គលការអតីតសង្សារចាស់របស់គាត់ កាលពីល្ងាចថ្ងៃអាទិត្យ ដោយសម្លាប់មនុស្ស៤នាក់ បូករួមទាំងកូនកំលោះនិងកូនក្រមុំផងដែរ។
នៅពេលប៉ូលិសក្នុងស្រុក Thamphanra ទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញ Narongrit Thepthong អាយុ៣២ឆ្នាំ និង Khanchit Somwong អាយុ៤៧ឆ្នាំ បានដេកស្លាប់ដោយមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ចំនែកបុរសម្នាក់ទៀតវ័យ ២៥ឆ្នាំ មានឈ្មោះថា Sathaporn Somwong របួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើង នៅចំដើមទ្រូង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសបានរកឃើញសាកសពកូនកំលោះឈ្មោះ Arun Phothaworn អាយុ៣១ឆ្នាំ និងកូនក្រមុំឈ្មោះ Darawan Boonmeechai អាយុ២៤ឆ្នាំ ដែលសពទាំងពីរនោះត្រូវបានគេរកឃើញនៅចម្ងាយប្រហែល១០០ម៉ែត្រពីរោងការ ក្នុងប្រឡាយទឹក ដោយមានស្នាមគ្រាប់កាំភ្លើងជាច្រើនគ្រាប់៕