កាន់តែពិសេសទៀតហើយ ជាមួយមុខងារកែឆ្នៃរូបភាព ឬវីដេអូរបស់កម្មវិធីតេឡេក្រាម (Telegram)

0

ភ្នំពេញ៖ កម្មវិធីតេឡេក្រាម គឺជាកម្មវិធីមួយ ដែលមានភាពពេញនិយម ខ្លាំងគ្រាន់បើ ដែលមិនត្រឹមតែ នៅក្នុងប្រទេសកម្ពុជាយើង ថែមទាំងនៅប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ព្រោះកម្មវិធីនេះ ជាកម្មវិធីផ្ញើសារមួយ ក្នុងចំណោមកម្មវិធីផ្ញើសារផ្សេងទៀត ដែលផ្ដល់មុខងារ end-to-end encryption មុនគេ។ កាលពីឆ្នាំ២០១៥ កម្មវិធីនេះបានដាក់ឱ្យប្រើប្រាស់មុខងារកែរូបភាព ដែលលោកអ្នកអាច បញ្ចូលគំនូរ stickers និងពាក្យពេចន៍ ក្នុងរូបភាពបាន។នេះបើយោងតាម នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។

ថ្មីៗនេះក្រុមហ៊ុន ក៏បានកែសម្រួលមុខងារ កែរូបភាពនេះ ដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូល Animated Stickers និងអាចកែវីដេអូឱ្យកាន់តែល្អបានថែមទៀត។ លោកអ្នកអាចបន្ថែម Animated Stickers ទៅក្នុងទាំងរូបភាពនិងវីដេអូ ដើម្បីឱ្យមានភាពរស់រវើក ព្រមទាំងធ្វើឱ្យរូបភាពក្លាយជា GIF ហើយលោកអ្នកអាចធ្វើការរក្សាទុកសម្រាប់ប្រើថ្ងៃក្រោយបានទៀតផង។

ក្រៅពីការកែលម្អបន្ថែម មុខងារកែរូបភាព ក្រុមហ៊ុនក៏បាន ធ្វើកំណែសម្រួលការប្រើប្រាស់ Folder ឱ្យកាន់តែងាយស្រួល Add/Remove សារក្នុង Folder ហើយសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុនក៏បានកែសម្រួលឱ្យ កាន់តែប្រសើរក្នុងការផ្ញើ កែនិងលុបសារ ចំណែកឯវីដេអូដែលមានរយៈពេលខ្លីជាង ៣០វិនាទី នឹងត្រូវបានចាក់បង្ហាញម្ដងហើយម្ដងទៀតដោយស្វ័យប្រវត្ត (Loop)៕