មកស្គាល់ពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន ចំនួន៥ កំពុងកើតមាន នៅកម្ពុជារាល់ថ្ងៃ

0

ភ្នំពេញ៖ យោងតាមការសិក្សា ស្រាវជ្រាវអំពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន ថ្ងៃនេះក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការរៀបរាប់ អំពីនិន្នាការបទល្មើស បច្ចេកវិទ្យាព័ត៌មានធំៗ ទាំង០៥ ដែលកំពុងកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថានិន្នាការបទល្មើស បច្ចេកវិទ្យាព័ត៌មានធំៗ ទាំង៥នោះមានដូចខាងក្រោម៖
១- ការលួចកាន់កាប់ គណនីបណ្តាញទំនាក់ទំនង សង្គម (Account Hijack)
២- ការបរិហាកេរ្តិ៍ លើបណ្តាញផ្សព្វផ្សាយ សង្គម (Social Media Defamation)
៣- ការបន្លំលួចប្រាក់ ពីគណនីធនាគារ (Money Fraud)
៤- ការចម្លងមេរោគកុំព្យូទ័រ និងទូរស័ព្ធដៃ (Malware Attack)
៥- ការជ្រៀតចូលប្រព័ន្ធព័ត៌មាន (Systems Hacking)

ដើម្បីការពារខ្លួន ពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន ដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងស្វែងយល់អំពីហានិភ័យនានា នៃបច្ចេកវិទ្យា។ ប្រសិនបងប្អូន មានចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងហានិភ័យបច្ចេកវិទ្យា អាចធ្វើការសាកសួរក្រុម ការងារបច្ចេកទេស តាមរយ:ប្រអប់សារទំព័រ Facebook Page របស់នាយកដ្ឋានព័ត៌មានវិទ្យា។