មកទល់ពេលនេះ មានកងទ័ពមួយខៀវ ចម្រុះជាតិសាសន៍២រូប បានស្លាប់ដោយសារជំងឺ កាចសាហាវកូវីដ១៩ នៅម៉ាលី

0

ភ្នំពេញ៖ បេសកកម្ម រក្សាសន្តិភាព ពហុសាសន៍របស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី ហៅកាត់ MINUSMA បានចុះបញ្ជីករណីស្លាប់ដំបូង របស់ខ្លួនចំនួន ២ករណី ដែលបណ្តាលមកពីជំងឺ Coronavirus ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោកបានឲ្យដឹងថា ២ករណីនោះរួមមាន វរសេនីយ៍ទោ Carlos Moises GUILLEN ALFARO ជាកងកម្លាំងមួកខៀវ អែលសាវ៉ាឌ័រ និងវរសេនីយ៍ឯក ស សាវី ជាកងកម្លាំងមួកខៀវកម្ពុជា(ឋានន្តរស័ក្ដិតម្រូវទៅតាមបេសកកម្ម អ.ស.ប)។ ដែលពួកគេទាំងពីរនាក់ បានពលីកាលពី ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២០ ។

នាព្រឹកថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០២០ នៅឯទីស្នាក់ការកណ្តាល MINUSMA រដ្ឋធានីបាម៉ាកូ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីជូនដំណើរសព ក្រោមអធិបតីភាព តំណាងពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិ (SRSG) ប្រចាំនៅប្រទេសម៉ាលី និងមេបញ្ជាការMINUSMA ថ្នាក់ដឹកនាំយោធា មន្ត្រី ស៊ីវិល ដែលបម្រើការការងារមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។ ហើយក៏បានសម្តែងនូវ ទុក្ខយ៉ាងក្រៀមក្រំទាំងអស់គ្នា នូវការបាត់បង់នូវធនធាន នាយទាហានដ៏ឆ្នើម និងជានាយទាហាន ដែលមានស្នាដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេវកម្មប្រយុទ្ធប្រឆាំង និងការរំលោភបំពានជនស៊ីវិល និងជាធនធានកម្រសម្រាប់ ទ្រទ្រង់នូវអាណត្តិ បេសកកម្មទាំងមូល ផងដែរ៕