Samsung បង្ហាញទូរស័ព្ទម៉ូដែលថ្មី

0

ថ្ងៃនេះក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទថ្មីមួយ នៅលើគេហទំព័រសារព័ត៌មានផ្លូវការរបស់ខ្លួនគឺ Galaxy A11 ដែលម៉ូដែលនេះបានលេចធ្លាយព័ត៌មានចំនួន៣ដងរួចមកហើយ។
Galaxy A11 នឹងក្លាយជាម៉ូដែលកម្រិតថ្មីរបស់ Samsung នៅក្នុងស្មាតហ្វូនត្រកូលកណ្តាលរបស់ខ្លួន។ វាភ្ជាប់មកជាមួយអេក្រង់ LCD ទំហំ 6,4អ៊ីញ 720×1560 អ៊ីញ ជាមួយនឹងកាមេរ៉ា Selfie ដែលទំលុះអេក្រង់ ស្ថិតនៅខាងឆ្វេងផ្នែកខាងលើ (8 MP, f/2.0 aperture) ។
នៅផ្នែកខាងក្រោយមានកាមេរ៉ាទំហំ 13MP (f/1.8 aperture), 5 MP (f / 2.2 ultrawide) 2MP ( f/2.4 depth sensor) ហើយចំណែកឯ ឧបករណ៍ស្គែនក្រយ៉ៅដៃវិញ គឺស្ថិតនៅផ្នែកខាងក្រោយនៃទូរស័ព្ទ។
A11 មានទំហំ 161.4 x 76.3 x 8 mm និងទំងន់ 177ក្រាម ដំណើរការដោយស៊ីភីយូប្រភេទ octa-core ដែលមានល្បឿន 1.8 GHz អមជាមួយអង្គចងចាំទំហំ 2/3GB ព្រមទាំងអង្គផ្ទុកទិន្នន័យទំហំ 32GB រីឯថាមពលថ្មវិញគឺធំគួរសម ដែលមានមានទំហំរហូតដល់ 4,000 mAh គាំទ្រដោយការសាកថ្មកំលាំង 15Wផងដែរ។ ចំពោះម៉ូដែលនេះនឹងផ្តល់ជូនជម្រើសចំនួន 4ពណ៌គឺ ខ្មៅ ស ខៀវ និងក្រហម។ ចំពោះតម្លៃ និងកាលបរិច្ឆេត ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ៕