ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនខ្មែរ បានលើកឡើងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ដោយស្នើសុំរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យក្លិបកំសាន្ត ខេធីវី វ៉ាកង ខណៈដែលសាលារៀននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប បានឲ្យវ៉ាកងរយៈពេលខ្លី ដោយសារតែបញ្ហាខូវីដ ១៩ ។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ដោយភ្ជាប់ជាមួយសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងអប់រំថា «សាលារៀនវ៉ាកងហើយ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកងផងដែរពីព្រោះកន្លែងKTVគឺងាយឆ្លងអារោគCOVID-19នឹងណាស់ហើយក៏ដើម្បីថែរក្សាសុខភាពនារីបម្រើការងារនៅទីនោះផងជាពិសេសកាត់ចំណាយរបស់បុរសៗក្នុងការទប់ទល់នឹងជំងឺឈ្លោះគ្នាក្នុងផ្ទះ។ ពេជ្រ ស្រស់ ៕»

