ភ្នំពេញ៖ កាលពីយប់ម៉ិញនេះក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី WhatsApp ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើមុខងារ Dark Mode បានជាមួយប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) និង Apple iOS 13។ មុខងារ Dark Mode មានការពេញនិយមសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយសារតែវាធ្វើឱ្យមានភាពងាយស្រួលក្នុងការអាន ហើយថែមទាំងជួយកាត់បន្ថយការប្រើថ្ម របស់ទូរស័ព្ទថែមទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីប្រើមុខងារនេះ លោកអ្នកគ្រាន់តែធ្វើការ update កម្មវិធី WhatsApp ជាមុនសិន នៅក្នុង App Store របស់ក្រុមហ៊ុន Apple ឬ Google Play Store។
ដើម្បីចូលទៅកំណត់មុខងារនេះ សូមធ្វើដូចខាងក្រោម៖
– សម្រាប់អេនដ្រយ 10 និង iOS 13 សូមចូលទៅ Settings របស់ទូរសព្ទ។
– សម្រាប់ អេនដ្រយ 9 ឬទាបជាងនេះ សូមចូលទៅកម្មវិធី WhatsApp ហើយចូលទៅ Settings > Chats > Theme > Dark៕
Home បច្ចេកវិទ្យា ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយ ! ចង់ប្រើ Dark Mode ជាមួយកម្មវិធី WhatsApp ដែរឬទេ?