iQOO 3 5G បានធ្វើតេស្តរួចរាល់កាលពីម្សិលមិញ នៅលើគេហទំព័រ Weibo ហើយវានឹងត្រូវដាក់បង្ហាញនៅថ្ងៃទី 25 ខែកុម្ភៈនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់លើបណ្តាញអ៊ីនធើណិត ដែលនឹងចាប់ផ្តើមនៅម៉ោង 2:30រសៀល ម៉ោងក្នុងប្រទេសចិន។
iQOO បានបញ្ជាក់រួចហើយថា iQOO 3 5G នឹងភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 និងបំពាក់កាមេរ៉ានៅផ្នែកខាងក្រោយដែលមានទំហំរហូតដល់ 48MP។ បើយោងទៅតាម Geekbench បានបញ្ចាក់ថា ម៉ូឌែលនេះនឹងបំពាក់មកជាមួយឈីប Snapdragon 865 SoC និងមានអង្គចងចាំធំគួរសមរហូតដល់ 12GB RAM ផងដែរ៕