ដំណឹងល្អ​សម្រាប់ Man United ខណៈ​ដែល Pochettino សារភាពថា​ពិតជា​មាន​បំណង​ចង់ធ្វើការ​នៅលីក​កំពូល​អង់​គ្លេស​ដ​ដែល

0

មកដល់ពេលនេះ គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino បានឃ្លាតឆ្ងាយពីការងារ បានយូរបន្តិចដែរហើយ ក្រោយពេលដែលត្រូវបានក្លឹប Spurs បណ្តេញចេញ កាលពីខែវិច្ឆិកាកន្លងម កដោយជំនួសមកវិញដោយលោក Jose Mourinho នោះ។

តាមការចេញផ្សាយដោយ The Mirror នៅថ្ងៃនេះ បានជឿជាក់ថាបុរសរូបនេះ មានបំណងត្រឡប់ មករកអាជីពរបស់ខ្លួនវិញឲ្យបាន នៅរដូវក្តៅនេះ ហើយក្នុងនោះលោកបានបញ្ជាក់ហើយថា លីកកំពូលអង់គ្លេស គឺជាគោលដៅរបស់លោកដដែល។

ដំណឹងនេះ ហាក់បានកំពុងធ្វើឲ្យអ្នកគាំទ្រ ក្លឹបបិសាចក្រហម Man United មួយចំនួនមានអារម្មណ៍រីករាយ ដោយសង្ឃឹមថាលោក Woodward នឹងចចារនាំយកបុរសឆ្នើមរូបនេះ មកជំនួសតំណែងរបស់លោក Solskjare។

ស្ថានភាពបច្ចុប្បន្នរបស់បិសាចក្រហម Man United ជាពិសេសទំរង់លេង ក្រោមការដឹកនាំរបស់លោក Solskjare ហាក់ដូចជាមិនមានអ្វីប្រែប្រួល និងល្អប្រសើរឡើយ ដែលវាពិតជាធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តមិនស្ទើរឡើយ និងចង់ឃើញមានការកែប្រែថ្មីឡើងវិញនៅទីនេះ៕

ប្រែសម្រួល៖Lee