Huawei Y7p ប្រ​កាស​ចេញ​ជាមួយ​កាមេរ៉ា​ទំហំ 48MP និង​មាន​ថាម​ពលថ្ម 4,000mAh

0

ក្រុមហ៊ុន Huawei បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី ម៉ូដែល Y ដែលមានឈ្មោះថា Huawei Y7p ។ ស្មាតហ្វូន Huawei Y7p បំពាក់ដោយឈីប Kirin 710F SoC ភ្ជាប់ជាមួយរ៉េមទំហំ 4GB ។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយស្បែកស្រោប EMUI 9.1 ចេញពីប្រអប់ ហើយភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យ 64GB ។ វាក៏មានរន្ធដោតកាត microSD ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកទិន្នន័យរហូតដល់ 512GB ។
Y7p មានទំហំអេក្រង់ 6.39អ៊ីញ (HD+LCD) និងមានកាមេរ៉ាទំលុះអេក្រង់ ស្ថិតនៅជ្រុងខាងលើ ផ្នែកខាងឆ្វេង ទំហំ 8GB។ នៅផ្នែកខាងក្រោយមាន ឧបករណ៍ស្គែនស្នាមម្រាមដៃ និងមានកាមេរ៉ា 3គ្រាប់ ដែលកាមេរ៉ាទី1 មានទំហំ 48MP, កាមេរ៉ាទី2 មានទំហំ 8MP(ultrawide) ហើយមួយគ្រាប់ចុងក្រោយមានទំហំ 2MP(depth sensor units)។
ស្មាតហ្វូនដែលដំណើរការដោយ Kirin 710F នេះមានពណ៌ Aurora Blue និង Midnight Black ចំពោះថាមពលថ្មវិញគឺធំគួរសម ដែលមានទំហំ 4,000mAh ដែលអាចសាកថ្មតាមរយៈរន្ធ microUSB ក្នុងល្បឿន 10W។
ស្មាតហ្វូន Huawei Y7p មានតម្លៃ 4,999បាត (១៦០ ដុល្លារ) នៅក្នុងទីផ្សារប្រទេសថៃ និងត្រៀមទទួលការកម្មង់ទុកមុនចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ តាមរយៈ Lazada, JD Central, Shopee និងគេហទំព័រ ThisShop.com ៕