ការលក់ Redmi K20 Pro (Mi 9T Pro) នៅក្នុងទីផ្សារមួយចំនួន បានប្រកាសថានឹងបញ្ឈប់នៅក្នុងខែនេះ។ ការបញ្ជាក់នេះមកពី Xiaomi VP Lu Weibing តាមរយៈការបង្ហោះលើបណ្តាញសង្គមចិន Weibo ។ ការបញ្ឈប់ការលក់របស់ K20 Pro កើតឡើងចំពេលដែល ក្រុមហ៊ុនកំពុងត្រៀមបើកដំណើរការ K30 Pro ។
Redmi មិនទាន់បានបង្ហាញព័ត៌មានលំអិតណាមួយអំពី K30 Pro ជាផ្លូវការនៅឡើយទេ ប៉ុន្តែអរគុណចំពោះការបង្ហាញរបស់ Geekbench ដែលអាចយើងដឹងថាវានឹងមកជាមួយបន្ទះឈីប Snapdragon 865 SoC, 8GB RAM និង Android 10 ដែលទំនងជានឹងភ្ជាប់ជាមួយស្បែកស្រោប MIUI 11 ផងដែរ។
ស្មាតហ្វូន K30 Pro មានពាក្យចចាមអារ៉ាមថា នឹងបំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដែលមានទំហំ ៦៤ មេហ្គាភិចស៊ែល (Sony IMX686) ព្រមជាមួយទំហំថ្មរហូតដល់ 4,700 mAh គាំទ្រដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ។ ព័ត៌មានលម្អិតបន្ថែមអំពី Redmi K30 Pro នឹងត្រូវលេចចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ៕