LG V50 អាចដំឡើងទៅកាន់ Android 10

0

V50 គឺជាម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន LG ដែលអាចធ្វើទំនើបកម្មទៅកាន់ប្រព័ន្ធប្រត្តិបត្តិការ Android 10។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reddit V50 បានចាប់ផ្តើមទទួលការទំនើបកម្មទៅកាន់ Android 10 នៅប្រទេសកូរ៉េខាងត្បូង។ ការផ្លាស់ប្តូរលក្ខណៈពិសេសថ្មីៗមួយចំនួនលើស្បែកស្រោប UI ដែលក្នុងនោះរួមមាន ការធ្វើឲ្យមានភាពកាន់តែល្អប្រសើរលើមុខងារ gesture navigation, dual-display accessory, ហើយចំពោះកម្មវិធីថតរូបវិញគឺចែកចេញជាពីរផ្សេងគ្នា ថតរូបសន្លឹក និងថតវិដេអូ។
យើងសង្ឃឹមថាការធ្វើទំនើបកម្មទៅកាន់ប្រព័ន្ធប្រត្តិបត្តិការ Android 10 នៅក្នុងប្រទេសកូរ៉េនេះ នឹងបន្តដាក់ឲ្យទាញយកទូទាំងពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ៕