សង្ស័យភ្លើងប្រចណ្ឌ! បុរសម្នាក់បាញ់សម្លាប់នារីជាសង្សារវ័យក្មេង ជាច្រើនគ្រាប់ហូរឈាមស្រោចពេញខ្លួន

0

ភ្នំពេញ៖ សង្ស័យភ្លើងប្រចណ្ ឌបុរសម្នាក់បាញ់សង្សាររបស់ខ្លួនជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយកើតហេតុភ្លាមៗបុរសជាសង្សារបានរត់គេចខ្លួនតែម្ដង។
សូមបញ្ជាក់ផងដែរថា ករណីបាញ់សម្លាប់នារីដែលជាសង្សារខាងលើនេះ នៅមិនទាន់ដឹងអំពីមូលហេតុថាបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែគេដាក់ការសង្ស័យជាជំហានដំបូងថា អាចជាករណីភ្លើងប្រចណ្ឌ៕