Sony បញ្ចេញកំណែអាប់ដេតទៅកាន់ Android 10

0

ក្រុមហ៊ុន Sony បានចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ទូរស័ព្ទរបស់ខ្លួនក្នុងចំណោមទូរស័ព្ទទាំង ៨ម៉ូដែល ក្នុងនោះម៉ូដែលចំនួន២ ដែលទទួលបានកំណែអាប់ដេតមុនគេគឹ Sony Xperia 1 និង Xperia 5 ដែលអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានសារជូនដំណឹងនៃការអាប់ដេតនេះ ចំនែកឯ ៦ម៉ូដែលទៀតគឺត្រូវរង់ចាំរហូតដើមឆ្នាំក្រោយ។


កំណែអាប់ដេតថ្មីនេះ នឹងមកជាមួយលេខកូដសំគាល់ 55.1.A.0.748 ហើយវាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន ថែមទាំងវាបានភ្ជាប់មកជាមួយនូវមុខងា Dark mode, gesture navigation ប្រភេទថ្មី និងមុខងាថ្មីៗមួយចំនួនទៀត។
Android 10 ដែលជាកំណែអាប់ដេតថ្មីនេះមានទំហំ 725MB ដែលអនុញ្ញាតិ្តឲ្យអ្នកប្រើប្រាស់អាចទាញយកបានទូទាំងពិភពលោក ប៉ុន្តែនៅចំនុចចាប់ផ្តើមនេះតំបន់២ ដែលអាចទាញយកបានមុនគេគឺ សហរដ្ឋអាមេរិក និងអឺរ៉ុប ចំណែកឯតំបន់ផ្សេងអាចនឹងត្រូវរង់ចាំ២-៣ថ្ងៃ៕