ភ្នំពេញ៖ទេសរដុ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងអះអាងថា នៅឆ្នាំ២០២០ខាងមុខនេះក្រសួងនឹងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ឡើងវិញនិងផ្លូវជាតិលេខ២២ខណៈគ្រឿងចាក់បានមកដល់កម្ពុជា ជាបណ្ដើរៗហើយ សម្រាប់ថវិកាវិញ ក៏មានគ្រប់គ្រាន់អស់ដែរ។
ក្រោយបញ្ចប់វេទិកាស្ដីពីការចល័តនៅតំបន់ទីក្រុង ការផ្លាស់ប្ដូរនិងការវិនិយោគ លើការចល័តនៅតំបន់ទីក្រុងសម្រាប់ទាំងអស់គ្នានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩លោកស៊ុន ចាន់ថុលថ្លែងថា “ផ្លូវជាតិលេខ២នេះ គឺឆ្នាំ២០១៩នេះមិនទាន់អាចបើកការដ្ឋានបានឡើយ ដោយសារពេលវេលា យើងត្រូវស្នើសុំពេលវេលាសមស្រប របស់សម្ដេចនាយករដ្ឋមន្រ្តី។ចឹងខ្ញុំជឿជាក់២០២០ នឹងបើកការដ្ឋាន ១០០% ២០២០ បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ហើយ”៕