Jeff Bezos អះអាងថាមនុស្សនឹងនាំគ្នាទៅរស់នៅលើទីអាវកាសនាពេលអនាគត

0

ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតលើលោកនិងក៏ជាមនុស្សដែលទ្រព្យសម្បត្តិច្រើនជាងគេលើលោកJeff Bezos កាលពីពេលថ្មីៗនេះបានបង្ហាញពីជំនឿជាក់ថានាពេលអនាគតមនុស្សរាប់លាននាក់នឹងធ្វើដំណើរទៅរស់នៅតាមភពទាំងឡាយនៅក្នុងប្រព័ន្ធអាទិត្យយើង។

បុរសមហាសេដ្ឋីរូបនេះបានពន្យល់ប្រាប់អំពីការទស្សទាយរបស់គាត់ថាមនុស្សកាន់តែច្រើនឡើងនឹងចាកចេញទៅរស់នៅលើទីអាវកាសកាន់ច្រើនឡើងជាជាងតែនៅលើផ្ទៃនៃភពទាំងឡាយហើយគាត់ថែមទាំងបន្ថែមទៀតថារីឯចំនួនរបស់មនុស្សវិញនឹងកើនឡើងលើសចំនួនប្រជាជនបច្ចុប្បន្នដែលមាន៧,៧ពាន់លាននាក់នេះរាប់ពាន់ដងទៀតផង។

គួរបញ្ជាក់ថានាពេលបច្ចុប្បន្ននេះលោក Bezos ជាមួយនឹងក្រុមការងារស្រាវជ្រាវអាវកាសរបស់ខ្លួនមានឈ្មោះថា Blue Origin កំពុងធ្វើការងារយ៉ាងប្រឹងប្រែងដើម្បីផ្តល់ឲ្យនូវមនុស្សជាតិក្នុងការធ្វើដំណើរកាន់តែងាយស្រួលទៅកាន់ទីអាវកាសហើយគម្រោងដ៏ធំបំផុតនាពេលនេះការបញ្ជួនមនុស្សយន្តទៅចុះចតលើឋានព្រះច័ន្ទឲ្យបាននាឆ្នាំ២០២៣ខាងមុខ៕

ប្រែសម្រួល:Lee