កុងត្រា៣ឆ្នាំជាមួយ Leicester City គ្រូបង្វឹកថ្មីនឹងទទួលបាន២០០លានផោនសម្រាប់ចាយ

0

ក្រោយការធ្វើដំណើរមកដល់ជាមួយនឹងក្លឹប Leicester City កាលពីប៉ុន្មានថ្ងៃមុននេះលោកអតីតគ្រូបង្វឹកក្លឹប Liverpool លោក Rodger វ័យ៤៦ឆ្នាំត្រូវបានគេអះអាងនឹងទទួលបានកញ្ចប់ប្រាក់រហូតទៅដល់២០០លានផោនពីសំណាក់ម្ចាស់ក្លឹបជនជាតិថៃដើម្បីធ្វើការដោះដូរកីឡាករនិងធ្វើកំណែទំរង់ក្លឹបឡើងវិញ។

ក្នុងនោះការងារដំបូងរបស់លោក Rodger គឺការចចារទីញខ្សែប្រយុទ្ធ Callum Wilson ដែលមានតម្លៃខ្លួន៤០លានផោនដើម្បីពង្រឹងតំបន់ប្រយុទ្ធនិងជាបន្តបន្ទាប់ជាមួយនឹងខ្សែការពារ២ឬ៣នាក់បន្ថែមទៀតដើម្បីមកធ្វើការជាមួយនឹងកីឡាករ Harry Maguire។

Rodger ដែលមានកុងត្រារយៈពេល៣ឆ្នាំជាមួយនឹងក្លឹបក្នុងកម្រៃខ្លួនប្រមាណជា៦លានផោនគឺជាគ្រូបង្វឹកដែលធ្លាប់មានបទពិសោធន៍នាំចូលកីឡាករល្អៗតម្លៃថោកជាច្រើននាក់កាលពីពេលនៅជាមួយនឹងLiverpoolក្នុងនោះមានដូចជាCoutinhoជាដើម៕

ប្រែសម្រួល:Lee