Tesla ដែលមានតម្លៃថោក នឹងមានលក់នៅប្រទេសចិន

0

ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់សហរដ្ឋអាមេរិក Tesla Inc បាននិយាយថា ខ្លួននឹងទទួលយកការបញ្ជាទិញនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសម្រាប់ម៉ូដែលតម្លៃទាប ដែលជាម៉ូដែលទី3 ខណៈដែលខ្លួនព្យាយាមបង្កើនការលក់ក្នុងប្រទេសចិន។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិថិជនចិននឹងត្រូវបានអនុញ្ញាតឱ្យបញ្ជាទិញសម្រាប់ម៉ូដែល 3 ដែលតម្លៃរ​បស់វាចាប់ផ្តើមពី 433,000យន់ (64,300.56ដុល្លារ) ។
កាលពីមុនតម្លៃសម្រាប់ម៉ូឌែល 3 នៅក្នុងប្រទេសចិនគឺ 499,000យន់។ ក្រុមហ៊ុន Tesla បានឱ្យដឹងកាលពីដើមឆ្នាំថា ខ្លួនគ្រោងនឹងចាប់ផ្តើមចែកចាយរថយន្តម៉ូដែល 3 ដល់អតិថិជននៅប្រទេសចិនក្នុងខែមីនានេះ​ ហើយក្រុមហ៊ុននេះ កំពុងសាងសង់រោងចក្រផលិតរថយន្តម៉ូដែលទី 3 នៅស៊ាងហៃ ព្រមទាំងកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ដែលរហូតមកដល់ពេលនេះ បានបង្ខំឱ្យខ្លួនកែប្រែតម្លៃរថយន្ត ដែលជាផលិតផលអាមេរិកផលិតនៅប្រទេសចិន។ ការកែប្រែតម្លៃរថយន្តបែបនេះនឹងជួយក្រុមហ៊ុន Tesla ក្នុងការប្រកួតប្រជែង ពីការចាប់ផ្ដើមអាជីវកម្មរថយន្តអគ្គិសនីក្នុងស្រុកដូចជា Nio Inc, Byton និង XPeng Motors ៕