Appleដាក់ឲ្យដំណើរកម្មវិធីMicrosoft OfficeជាលើកដំបូងនៅApp Store

0

ក្រុមហ៊ុន Apple Inc បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាកម្មវិធី Microsoft Office 365 នឹងមានវត្តមានជាលើកដំបូងនៅលើ App Store ហើយដែលអ្នកប្រើប្រាស់របស់ Apple អាចទាញយកដោយផ្ទាល់នូវកម្មវិធីដូចជា Word, PowerPoint និង Excel ដែលពេញនិយមនៅក្នុងប្រព័ន្ធ Microsoft Windows ។

ការបង្ហាញខ្លួនដំបូងរបស់ Microsoft Office នៅក្នុង Apple Store បានកើតនៅក្រោយពេលដែលក្រុមហ៊ុន Apple បានប្រកាសនៅឯសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកកាលពីឆ្នាំមុននៅពេលក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រនីញ៉ានេះបានសន្យាថានឹងដាក់ឲ្យដំណើរ Microsoft Office នឹងមាននៅចុងឆ្នាំ២០១៨។

ក្រុមហ៊ុនAppleបាននិយាយថាអ្នកប្រើអាចទិញការទិញកម្មវិធីសម្រាប់ Office 365 ពីក្នុងកម្មវិធីដែលត្រូវបានរចនាឡើងជាពិសេសដើម្បីគាំទ្រលក្ខណៈពិសេសដែលមានតែមួយគត់ចំពោះបទពិសោធន៍សម្រាប់ប្រភេទ Mac ។

លោក Jared Spataro អនុប្រធានក្រុមហ៊ុន Microsoft បាននិយាយថាក្រុមហ៊ុនរបស់លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Apple ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ Mac នូវបទពិសោធន៍ផលិតភាពដ៏ល្អបំផុតដែលត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធ Macជាពិសេស៕

ប្រែសម្រួល: Mr Lee