ក្រុមហ៊ុននាំមុខគេផ្នែកទិញលក់ទំនិញតាមអនឡាញដ៏កំពូលរបស់អាមេរិកក្រុមហ៊ុន Amazonកាលពីថ្ងៃពុធបានបង្ហាញកម្មវិធីសាកល្បងរ៉ូបូតកង់៦ដើរដោយថាមពលអគ្គិសនីនិងបើកបរដោយស្វ័យប្រវត្តិដើម្បីធ្វើការងារនៅក្នងវិស័យសេវាកម្មដឹកជញ្ជូនរបស់ខ្លួន។
ប្រព័ន្ធរ៉ូបូតដែលមានឈ្មោះថា Amazon Scout គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលបានផ្តល់នូវដំណោះស្រាយការដឹកជញ្ជូនតាមយានជំនិះដោយស្វ័យប្រវត្តិទៅឱ្យអាជីវកម្មដឹកជញ្ចូនរបស់ខ្លួន។
រ៉ូបូត Amazon Scout ដែលដើរដោយថាមពលអគ្គិសនីហើយមានល្បឿនប្រហាក់ប្រហែលទៅនឹងការល្បឿនដើរដែរ។ ការធ្វើតេស្តបើកបររបស់វាត្រូវបានធ្វើឡើងនៅក្នុងសង្កាត់នៅ Snohomish ដែលជាស្រុកមានប្រជាជនច្រើនបំផុតទីបីនៅក្នុងរដ្ឋវ៉ាស៊ីនតោននៅលើឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក៕
ប្រែសម្រួល: Mr Lee