យានអាវកាសសម្រាប់ដឹកទេសចរណ៍ទៅកាន់ទីអាវកាសរបស់Amazonកាន់តែជិតមកដល់ខណៈការសាកល្បងនាថ្ងៃទី១០រួចរាល់

0

Blue Orginដែលជាក្រុមហ៊ុនផលិតគ្រាប់រ៉ុកកែតរបស់លោក Jeff Bezos បានបញ្ចប់ការហោះហើរសាកល្បងលើកទី១០កាលពីថ្ងៃ ដែលវាបានបង្ហាញថាក្រុមហ៊ុននេះកំពុងខិតទៅជិតការបើកដំណើរការអតិថិជនរបស់ខ្លួនដើម្បីធ្វើដំណើរកំសាន្តទៅក្នុងលំហអាកាសហើយនាពេលខាងមុខនេះ។

Blue Origin បាននិយាយថាការធ្វើតេស្តបានធ្វើការបាញ់ចេញពីរដ្ឋ Texasភាគខាងលិចហើយអះអាងថាខ្លួនបានទទួលបានជោគជ័យទាំងស្រុង។រ៉ុក្កែតដែលមានឈ្មោះថា New Shepard បានធ្វើប្រតិបត្តិការនាំយកយានមួយដែលត្រូវបានរចនាឡើងដើម្បីផ្ទុកមនុស្សដល់ទៅប្រាំមួយនាក់ចូលទៅក្នុងបរិយាកាសក្រៅភពផែនដី។ ក្នុងការសាកល្បងនេះនៅមិនមានមនុស្សនៅលើយាននោះឡើយទេប៉ុន្តែ Blue Origin បាននាំមកនូវប្រាក់ចំណូលមួយចំនួនតាមរយៈការបើកការស្រាវជ្រាវជាច្រើនសម្រាប់អង្គការ NASA ។

យោងតាមទិន្នន័យដំបូងដែលបានរាយការណ៍ដោយ Blue Origin ក្នុងអំឡុងពេលផ្សាយតាម Webcast បានអោយដឹងថាយានដែលលាតសន្ធឹងពីលើគ្រាប់រ៉ុក្កែតបានហោះឡើងទៅដល់កំពស់ប្រមាណជាង ៣៥០០០០ហ្វីតឬ៦៦ម៉ាយពីលើផែនដីកាលពីថ្ងៃពុធ៕

ប្រែសម្រួល:Mr Lee