Sony PlayStation 5 4K 60fps រងការរិះគន់

0

PlayStation 5 នៅឆ្នាំ 2019 របស់ Sony បានបង្ហាញខ្លួនជាមួយរូបភាព 4K និងកំលាំងរត់ 60fps ។ នោះហើយជាគំនិតរបស់អ្នកជំនាញការ 3 រូប។

អ្នកគាំទ្រ PlayStation សង្ឃឹមថានឹងបានឃើញការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលមួយសម្រាប់ម៉ាស៊ីន PS5 ថ្មីរបស់ Sony នៅឆ្នាំ 2019 ទំនងជានឹងមានការខកចិត្ត។ ជាដំបូងគេសង្ឃឹមថាការចេញផ្សាយឆ្នាំ 2019 គឺអ្នកវិភាគ IDC ​លោក Lewis Ward បាននិយាយថា:

“ហេតុអ្វីបានជាក្រុមហ៊ុន Sony រំលង E3 ហើយបន្ទាប់មកបើកម៉ាស៊ីនថ្មីមួយ មិនយូរប៉ុន្មានមកជាមួយការបង្កើនតិចតួចជាមួយជំនាន់ 5 នៃ Playstation”

បន្ទាប់មក Ward បានលើកឡើងថាវិធីដែលត្រូវបានបង្កើតឡើងវានឹងក្លាយជា E3 2020 នៅពេលយើងឃើញប្រព័ន្ធថ្មីទាំងនេះត្រូវបានបង្ហាញ។

ប្រសិនបើការចេញផលិតផលម៉ាស៊ីនថ្មីនេះ ធ្វើឱ្យ Stea​m ( ហ្គេមសម្រាប់ប្រព័ន្ធកំព្យូទ័រ) មានការរង្គេះរង្កើវាពិតជាល្អណាស់ តែការចេញនូវផលិតផលជំនាន់ថ្មីរបស់ក្រុមហ៊ុន  Sony មួយនេះគឺដូចជាគ្មានអ្វីពិសេសជាង PS4 របស់ដែលជាជំនាន់មុខនោះឡើយ។

គួរបញ្ចាក់ផងដែរថាពីរឆ្នាំបន្តបន្ទាប់មុនពេលប្រព័ន្ធហ្គេមជំនាន់ក្រោយមកដល់នោះ E3 ឆ្នាំ 2020 គឺជាពេលដែលក្រុមហ៊ុន Sony និង Microsoft នឹងបង្ហាញប្រព័ន្ធថ្មីរបស់ពួកគេម្តងទៀត។

អ្នកវិភាគឧស្សាហកម្មលោក Michael Pachter អ្នកវិភាគទីផ្សារ Wedbush ក៏ហាក់ដូចជាយល់ស្របនិងការបកស្រាយនេះដែរ។

សម្រាប់កម្ពុជាវិញ ការបង្កើតប្រព័ន្ធបញ្ចារឬម៉ាស៊ីនហ្គេម របស់ក្រុមហ៊ុននានាមិនបានធ្វើអោយមានការចាប់អារម្មណ៍នោះឡើង ក៏ដោយសារតែប្រទេសយើង ចូលចិត្តលេងហ្គេមតាម ប្រព័ន្ធទូរស័ព្ទ និង កំព្យូទ័រតែប៉ុណ្ណោះ។ ដូចនេះ ក្រុមហ៊ុនដែលបង្កើត​ម៉ាស៊ីន Game ដូចជា  Sony Playstation, Microsoft Xbox, និង ក្រុមហ៊ុន Nintendo គឺពុំមានទីផ្សារនៅកម្ពុជាឡើយ។