ភ្នំពេញ ៖បន្ទាប់ពីក្រុមហ៊ុន Amazon ប្រកាសចេញលក់នូវកម្រាលជូតជើង កម្រាលទ្រនាប់បង្គន់ ដែលដាក់រូបទង់ជាតិ និងរូបប្រាសាទអង្គរវត្តកម្ពុជា និង រូបមួយចំនួនទៀតដែលជាសម្បត្តិវប្បធម៌ជាតិ ក៏ត្រូវបានប្រជាជនកម្ពុជាទូទាំងប្រទេសបញ្ចេញនូវសារប្រតិកម្មជុំវិញបញ្ហានេះ ។
ក្រោយកម្ពុជាមានប្រតិកម្មយ៉ាងខ្លាំងដោយថ្កោលទោសទៅលើក្រុមហ៊ុន Amazon ហ៊ុនយក្ស Amazon មួយនេះ បានសម្រេចដកចេញហើយ។
បើតាមលោក ថៃ នរៈសត្យា ក៏បានបញ្ជាក់យ៉ាងខ្លីថា រូបទាំងនោះត្រូវបានដកចេញរួចរាល់ហើយ។
បញ្ជាក់ផងដែរថា ក្រោយពីមានប្រតិកម្មទៅលើរូបទាំងនោះ ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ មករា បានបញ្ចេញប្រតិកម្មជាខ្លាំង និងថ្កោលទោសដោយទាមទារឲ្យក្រុមយក្សនេះ ដករូបសម្បត្តិវប្បធម៌ខ្មែរចេញជាបន្ទាន់៕



