Facebook បានលប់ចេញគេហទំព័ររាប់រយកាលពីថ្ងៃព្រហស្បតិ៍ដែលខ្លួនបានអះអាងថាជាទីកន្លែងផ្តល់ព័ត៌មានឯករាជ្យនៅប៉ែកអឺរ៉ុបខាងកើតនិងកន្លែងផ្សេងទៀតប៉ុន្តែជាក់ស្តែងវាគឺជាស្ថិតតែនៅក្រោមគ្រប់គ្រងដោយបុគ្គលិកនៅទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋរុស្ស៊ីដែលមានឈ្មោះថា Sputnik ។
Facebook បាននិយាយថាទំព័រនិងគណនីចំនួនសរុប៣៦៤និងមានអ្នកគាំទ្រជិត៨០០០០០នាក់ហើយបានចំណាយប្រាក់ប្រហែល១៣៥០០០ដុល្លារលើការផ្សាយពាណិជ្ជកម្មនៅលើវេទិការរបស់ខ្លួននៅចន្លោះខែតុលាឆ្នាំ២០១៣មកដល់ខែមករានេះ។
ប្រទេសដែលស្ថិតនៅក្នុងគោលដៅរបស់ Facebook រួមមានទាំងប្រទេសរ៉ូម៉ានី ឡាតវីអេស្តូនី លីទុយអានីហ្សកហ្ស៊ីនិងម៉ុលដាវីជាដើម។Facebookក៏បាននិយាយផងដែរថាគេហទំព័ទាំងនោះតែងតែជាអ្នកជួយគាំទ្រនិងលើកកំពស់ដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអង្គការ NATO និងក៏ដូចជាការបង្ហោះសារដើម្បីបង្កើតជាចលនាតវ៉ាផងដែរ។
គេហទំព័រទាំងនោះក៏បានបង្កើតជាព្រឹត្តិការណ៍ជិត២០០ផងដែរដែលក្រុមហ៊ុន Facebook បាននិយាយថាខ្លួនមិនអាចបញ្ជាក់ថាតើព្រឹត្តិការណ៍ណាមួយពិតជាបានកើតឡើងឬអត់នោះទេ៕
ប្រែសម្រួល:Mr Lee