ទាំងអាកាសធាតុនិងធម្មជាតិដែលអំណោយគ្រប់រដូវកាលនិងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរទីក្រុងដែលស្ថិតនៅភាគខាងត្បូងរបស់អ៊ីតាលីមួយដែលមានឈ្មោះថាSambucaបានក្លាយទៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគផ្នែកអចលនទ្រព្យនិងវិស័យទេសចរណ៍។
រដ្ឋាភិបាលបានដាក់ប្រកាសលក់ផ្ទះដែលត្រូវបានទុកចោលភាគច្រើននៅក្នុងទីក្រុងនេះក្នុងមួយខ្នងតែ១ផោនប៉ុណ្ណោះគឺមិនស្មើទៅនឹងកាហ្វេមួយកែវផងប៉ុន្តែមូលហេតុចំបងដែលបានធ្វើឲ្យមានការសម្រេចចិត្តនូវយុទ្ធសាស្ត្របែបនេះគឺដោយសារតែទីក្រុងមួយនេះជួបវិបត្តិបញ្ហាថយចុះនៃចំនួនប្រជាជនដោយពលរដ្ឋអ៊ីតាលីភាគច្រើននិយមខ្លាំងក្នុងការផ្លាស់ទៅរស់នៅតាមទីក្រុងធំៗជំនួសវិញ។
ប៉ុន្តែទោះជាយ៉ាងណាក្តីអជ្ញាធរបានដាក់កំហិតមួយដល់ម្ចាស់ថ្មីក្នុងចាំបាច់ត្រូវតែធ្វើការជួសជុលលំនៅដ្ឋានដែលបាក់បែករបស់គេដែលមានទំហំចាប់ពី៤០ទៅ ១៥០ម៉ែត្រការ៉េក្នុងរយៈពេល៣ឆ្នាំដោយមានតម្លៃចាប់ពី១៥០០០អឺរ៉ូឬប្រហែល ១៧២០០ដុល្លារនិងប្រាក់កក់សម្រាប់សេវាសន្តិសុខប្រមាណជា៥០០០ផោនផងដែរដែលអជ្ញាធរបានអះអាងថាវានឹងមិនបានធ្វើឲ្យម្ចាស់ផ្ទះមានការអាក់អន់ចិត្តក្នុងការចំណាយប្រាក់ប៉ុននេះឡើយ៕
ប្រែសម្រួល: Mr Lee


