ការលក់រានឹងក្លាយជាឧស្សាហកម្មដែលមានភាពរីកចម្រើនលឿនបំផុតក្នុងចំណោមឧស្សាហកម្មក្នុងលក្ខខណ្ឌនៃការដាក់បញ្ចូលបច្ចេកវិទ្យាសិប្បនិម្មិតឬAIជាមួយគ្នា។
លោក Deborah Weinswig នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកលក់រាយនិងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក Coresight Research បាននិយាយនៅក្នុងកិច្ចពិភាក្សាស្តីពីបដិវត្តន៍ស៊ើបការណ៍សិប្បនិម្មិតមួយថាបច្ចេកវិទ្យានឹងបន្តលុបបំបាត់ការកកស្ទះពីការលក់រាយ។
លោក Weinswig បាននិយាយថែមទៀតថាការលក់រាយនឹងប្រើប្រាស់បច្ចេកវិទ្យាAIក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល៣ឆ្នាំខាងមុខដោយអត្រាដែលAIនៅក្នុងឧស្សាហកម្មនេះអាចទទួលបាននោះត្រូវគេប៉ាន់ប្រមាណថាមាន៥៤ភាគរយក្នុងរយៈពេលនេះ។
លោកបានឱ្យដឹងដែរថាទិន្នន័យក៏បានបង្ហាញផងដែរថាឧស្សាហកម្មលក់រាយបានជាប់ចំណាត់ថ្នាក់ជាលើកដំបូងក្រោយការចំណាយលុយទៅលើបច្ចេកវិទ្យា AI ចំនួន៣,៤ពាន់លានដុល្លារនៅឆ្នាំ២០១៨និងបន្តពីក្រោយដោយទឹកប្រាក់៣,៣ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មធនាគារ។
ប្រែសម្រួល: Mr Lee
Home បច្ចេកវិទ្យា អ្នកជំនាញនិយាយថាបច្ចេកវិទ្យាសិប្បនិម្មិតAIនឹងធ្វើឲ្យការលក់រាយមានឈ្មោះនៅក្នុងចំណោមឧស្សហកម្មខ្លាំងៗផ្សេងទៀតនៅ៣ឆ្នាំក្រោយ