ញូវយ៉ក:ក្រុហ៊ុនFacebookទើបតែបានប្រកាសនៅថ្ងៃអង្គារនេះថាក្រុមហ៊ុននឹងវិនិយោគប្រាក់ប្រមាណជា៣០០លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំទៅលើកម្មវិធីសម្រាប់ធ្វើឲ្យប្រសើរឡើងនៃវិស័យព័ត៌មានដែលមានឈ្មោះថា: news programs, partnerships and content។
Facebookបានបញ្ជាក់ថាខ្លួនបានប្រឹងប្រែងជាយូរទៅលើវិស័យព័ត៌មាននេះប៉ុន្តែនៅតែមិនសូវទទួលបានជោគជ័យហើយនេះគឺជាការវិនិយោគធំមួយទៀតមិនធ្លាប់មានកន្លងមក។កញ្ចប់ប្រាក់មួយចំនួននៅក្នុងនោះនឹងផ្តល់ទៅឲ្យអង្គការមិនរកប្រាក់ចំណេញដូចជាPulitzer Centerនិង Report for America។
ទឹកប្រាក់ទាំងនោះក៏នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់របស់ក្រុមហ៊ុនតាមរយៈជំនួយទៅដល់គេហទំព័រទាំងឡាយដើម្បីប្រែក្លាយអ្នកអានព័ត៌មានរបស់ខ្លួនទាំងឡាយទៅជាអ្នកតាមដានព័ត៌មានឬ subscribers ដោយធ្វើបង់ប្រាក់ទៅវិញ។
២ឆ្នាំមុនFacebookក៏ធ្លាប់បានចំណាយលុយប្រមាណជា២០០លានដុល្លារផងដែរទៅលើគម្រោងការដែលមានឈ្មោះថាThe Facebook Journalism ដើម្បីព្យាយាមក្នុងការលប់បំបាត់ព័ត៌មានក្លែងក្លាយទាំងឡាយនៅលើបណ្តាញសង្គមយក្សមួយនេះ៕
ប្រែសម្រួល: Mr Lee