យោងតាមការបង្ហាញរបស់ក្រុមហ៊ុនអាកាសចរ United Airline បានអះអាងថាក្រុមហ៊ុន Apple បានទិញកៅអីយន្តហោះថ្នាក់Buiness-class ប្រមាណជា ៥០ កន្លែងជារៀងរាល់ថ្ងៃពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូទៅសៀងហៃដែលសរុបជាទឹកប្រាក់មានទៅដល់១៥០លានដុល្លារក្នុងមួយឆ្នាំ។
ក្រុងសៀងហៃគឺជាទីតាំងសម្រាប់តភ្ជាប់នៃការដឹកជញ្ជូនគ្រឿងបន្លាស់នៃទូរស័ព្ទ Apple ជាមួយទីក្រុង Zhengzhou និង Shenzhen ដែលត្រូវបានគេហៅថា “ទីក្រុងiPhone”។ក្រុមហ៊ុនAppleក៏មានបុគ្គលិកជាច្រើនធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនិងអាកាសយានដ្ឋានអន្ដរជាតិ Taoyuan របស់កោះតៃវ៉ាន់ផងដែរ។
អតិថិជនកំពូល ៗ របស់ក្រុមហ៊ុនអាកាសចរ United Airline ផ្សេងៗទៀតទោះបីជាពួកគេមិនចំណាយច្រើនដូច Apple ក៏ដោយក្នុងនោះមានដូចជា Facebook, Roche និង Google ត្រូវបានគេចុះបញ្ជីថាជាការចំណាយប្រាក់ជាង ៣៤លានដុល្លារលើជើងហោះហើររបស់សហរដ្ឋជារៀងរាល់ឆ្នាំដែរ។
មានតែបុគ្គលិកម្នាក់គត់របស់ក្រុមហ៊ុន Apple ដែលមិនហោះហើរជាមួយនឹង United Airline នោះគឺលោកTim Cookនាយកប្រតិបត្តិដែលភាគច្រើនគឺគាត់នឹងធ្វើដំណើរតាមរយៈយន្តហោះឯកជន។សាច់ប្រាក់ប្រមាណជា ២៩៤០៨២ ដុល្លារត្រូវបានចំណាយទៅលើការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក Tim Cook ក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល: Mr Lee