ស្ងាត់ៗVolkwagenលក់រថយន្តបានជាង១០លានគ្រឿងកាលពីឆ្នាំទៅ

0
DRESDEN, GERMANY - MAY 08: An employee polished a Volkswagen e-Golf electric automobile in the light tunnel inside the Volkswagen AG (VW) factory on May 8, 2018 in Dresden, Germany. From the beginning of May, the car manufacturer has increased its output and is now producing a total of 72 Volkswagen e-Golf electric cars each day at the factory. (Photo by Jens Schlueter/Getty Images)

ទូរទស្សន៍ CNN ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី១២ខែមករានេះបានឲ្យដឹងថាក្រុមហ៊ុនលក់រថយន្តអាល្លឺម៉ង់បានប្រកាសថាខ្លួនទទួលបានតួលេខលក់បំបែកឯកទក្តកម្មកាលពីឆ្នាំ២០១៨ដោយសរុបចំនួនលក់មានប្រមាណជា១០,៨លានគ្រឿងដោយក្នុងនោះមានប្រមាណជា១០០០០០គ្រឿងជារថយន្តប្រើប្រាស់ថាមពលអគ្គិសនី។

តួលេខនៃការលក់ប្រចាំឆ្នាំដែលបានរាយការណ៍ដោយអ្នកដឹកនាំទីផ្សារអឺរ៉ុបកាលពីថ្ងៃសុក្របានគូសបញ្ជាក់ថាក្នងទីផ្សារប្រកួតប្រជែងដ៏ធំបច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តលើលោកបានចាប់ផ្តើមចាក់បញ្ចូលលុយវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងសង្វាក់ផលិតកម្មរថយន្តអគ្គិសនីនិងបច្ចេកវិទ្យាដែលពាក់ព័ន្ធវិញ។

ក្រុមហ៊ុន Volkswagen ដែលរួមមានទាំងរថយន្តប្រភេទ Audi, Porsche និង Skoda ផងនោះបានលក់រថយន្តអគ្គីសនីរបស់ខ្លួនត្រឹមតែ៤ម៉ឺនគ្រឿងកាលពីឆ្នាំមុនឬប្រមាណជា០,៤ភាគរយនៃការចែកចាយសរុប។ តួលេខនេះបានកើនឡើងដល់១០០០០០រឺ០,៩ភាគរយជារថយន្តកូនកាត់៕

ប្រែសម្រួល: Mr Lee