ភ្នំពេញ៖ ខណៈស្ពានអាកាសចំនួន៥ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិងមួយទៀតកំពុងសាងសង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៤ខែមករាឆ្នាំ២០១៩នេះបានបង្ហាញមហិច្ឆតាកសាងផ្លូវក្រោមទឹកជំនួសឲ្យការកសាងស្ពាននិងសាងសង់ស្ពានអាកាស៤បន្ថែមទៀតដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍របស់កម្ពុជាសព្វថ្ងៃ។
នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ប្រវែង៥២,៩៨៣គីឡូម៉ែត្រ(ជាង៥២គីឡូម៉ែត្រ)ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

