នៅក្នុងព្រឹត្តិការណ៍ពិរពណ៌ឧបករណ៍បច្ចេកវិទ្យានិងអេឡិចត្រូនិកComputer Electronic Show(CES)នាទីក្រុងឡូសអឺញជឺឡេសសហរដ្ឋអាមេរិកមានមនុស្សយន្តទំនើបដ៏តូចមួយរបស់ក្រុមហ៊ុនLing Technologyបានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មនុស្សយន្តម៉ូដែលថ្មីមានរូបរាងជាសត្វទីទុយដែលត្រូវបានគេហៅឈ្មោះថាLukaគឺត្រូវបានអះអាងដោយក្រុមហ៊ុនLing Technologyថាជាមនុស្សយន្តតូចគួរឲ្យស្រឡាញ់មានតម្លៃសមរម្យសាកសមទៅនឹងសមត្ថភាពពិសេសរបស់វាក្នុងការជួយធ្វើឲ្យក្មេងងាកមកចូលចិត្តការអានសៀវភៅជាជាងការប្រើប្រាស់ទូរសព័្ទនិងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ខែមករានេះបានសរសេរថាមនុស្សយន្តLukaនេះនឹងអាចធ្វើឲ្យក្មេងៗដែលមានអាយុចន្លោះពី២ឆ្នាំទៅ៨ឆ្នាំអាចកើនឡើងនូវសមត្ថភាពផ្នែកអានអក្សរ។Lukaអាចអាននិងនិយាយទៅតាមសៀវភៅដែលបណ្តុំទៅដោយរូបភាពតុក្កតានៅចំពោះមុខក្មេងៗដោយប្រើប្រាស់បច្ចេកវិទ្យាAIព្រមជាមួយនឹងកាម៉េរ៉ាផង៕
ប្រែសម្រួល: Mr Lee